យើងជានរណា

យើងជានរណា

ព័ន្ធកិច្ចដេរេកព្រីនស៍ (DPM) គឺជាព័ន្ធកិច្ចអន្ដរជាតិមួយដែលមានការិយាល័យនៅក្នុង៤៥ប្រទេសជាង និងមានការិយាល័យផ្សព្វផ្សាយក្នុងការឈោងចាប់ជាច្រើនកន្លែងផ្សេងទៀតនៅជុំវិញពិភពលោក។

«បេសកកម្មរបស់យើង គឺត្រូវធ្វើឱ្យការបង្រៀនរបស់លោកដេរេកព្រីនស៍អាចមានទៅដល់គ្រិស្តបរិស័ទដែលស្រេកឃ្លានខាងវិញ្ញាណតាមរយៈសៀវភៅ   ធនធានជាសម្លេងអូឌីយ៉ូ  ខ្សែវីដេអូ  និងគេហទំព័រដែលមានច្រើនជាង១០០ភាសា-ជាពិសេសនៅក្នុងបណ្តាប្រទេសដែលមានការបៀតបៀន  និងភាពក្រីក្រ»។

ជារៀងរាល់ឆ្នាំ  គ្រិស្តបរិស័ទថ្មី និងគ្រិស្តបរិស័ទដែលមានភាពពេញវ័យខាងជំនឿរាប់សែននាក់ ទទួលបានជ័យជម្នះ សេរីភាព និងសនិ្តភាពនៅក្នុងចិត្តតាមរយៈសេចក្តីបង្រៀនរបស់លោកដេរេកព្រីនស៍។ ទីបន្ទាល់ដែលយើងទទួលបានពីអ្នកជឿនៅនូវែលសេឡង់   និងពីកន្លែងផ្សេងទៀតនៅជុំវិញពិភពលោកបង្ហាញពីរបៀបដែលព្រះជាម្ចាស់កំពុងបន្តប្រើសេចក្តីបង្រៀនរបស់លោកដេរេកព្រីនស៍ ក្នុងការជៈឥទ្ធិពលដល់ជីវិត និងជួយឱ្យមនុស្សអាចទទួលនូវព្រះពររបស់ទ្រង់បានយ៉ាងពេញលេញ។

តាមរយៈកិច្ចផ្តួចផ្តើមផ្សព្វផ្សាយក្នុងការឈោងចាប់របស់យើង  ដែលត្រូវបានគាំទ្រដោយបុគ្គលដូចជាអ្នក  និងក្រុមជំនុំនាៗ  ដូចជាក្រុមជំនុំរបស់អ្នក  យើងកំពុងតែប្រយុទ្ធប្រឆាំងនឹងភាពស្រេកឃ្លានខាងវិញ្ញាណនៅជុំវិញពិភពលោកដោយការផ្តល់នូវធនធានក្នុងការបង្កើតសិស្សឲ្យពួកអ្នកជឿ គ្រូគង្វាល និងនិស្សិតមហាវិទ្យាល័យព្រះគម្ពីរដែលកំពុងស្វែងរក ដើម្បីទទួលបានការយល់ដឹងកាន់តែប្រសើរឡើងអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងលូតលាស់ខាងវិញ្ញាណ។

Name

Email address

Message