តើលោកដេរកព្រីនស៍នៅរស់ឬទេ?

លោកដេរេកព្រីនស៍បានទទួលមរណៈភាពនៅឯផ្ទះរបស់គាត់នៅក្នុងទីក្រុងយេរូសាឡឹមនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០០៣ កាលគាត់កំពុងដេកលក់ ក្នុងជន្មាយុ៨៨ឆ្នាំ។

តើមាននរណាម្នាក់ទទួល «តំណែង» របស់លោកដេរេកព្រីនស៍ឬទេ?

ទោះបីនេះជាសំណួរដែលតែងតែត្រូវបានគេសួរក៏ដោយ ពុំមានកត្តាចង្អុលបង្ហាញណាមួយថាជាករណីចាំបាច់នោះឡើយ។

តើកូនៗ ឬចៅៗរបស់លោកដេរេកព្រីនស៍បម្រើព័ន្ធកិច្ចរបស់ព្រះជាម្ចាស់ពេញពេលឬទេ?

បាទ! កាលពីខែសីហា ឆ្នាំ១៩៩៥ នៅពេលដែលលោកដេរេកព្រីនស៍អបអរសាទរខួបកំណើតនៃអាយុ៨០ឆ្នាំរបស់គាត់នៅក្នុងប្រទេសអង់គ្លេស  គាត់បានណែនាំគេឲ្យស្គាល់ពីសមាជិកគ្រួសាររបស់គាត់ដែលមានចំនួនយ៉ាងច្រើន។ គាត់បានចាប់ផ្តើមដោយនិយាយថា គាត់មានចៅចំនួន៣៥នាក់ ចៅទួតចំនួន៥៨នាក់ និងចៅលួតចំនួន៧នាក់។ កាលនោះគាត់មានចៅប្រុសចំនួន ៨នាក់បានកំពុងបម្រើក្នុងព័ន្ធកិច្ចគ្រិស្តបរិស័ទរួចទៅហើយ រួមទាំងចៅទួតប្រុសចំនួន២នាក់ទៀតផងដែរ។ ប្រហែលមកដល់ពេលនេះចំនួននៃកូនចៅរបស់លោកដែលបម្រើព្រះជាម្ចាស់ពេញពេលមានចំនួនកើនឡើងទៀតហើយ។

តើលោកដេរេកព្រីនស៍ជឿលើការយាងត្រឡប់មកវិញរបស់ព្រះគ្រិស្ត នៅមុនពេល ក្នុងអំឡុងពេល ឬក្រោយពេលនៃគ្រាដែលមានសេចក្តីវេទនា ហើយតើគាត់បានជឿទៅលើពាក្យថា ឆក់លើកឡើងស្ថានសួគ៌ ថាជាការត្រឹមត្រូវឬទេ?

លោកដេរេកមិនដែលឈរនៅក្នុងជំហរណាមួយទាក់ទងនឹងការយាងមកវិញរបស់ព្រះគ្រិស្ត   នៅមុនពេល ក្នុងអំឡុងពេល  ឬក្រោយពេលនៃគ្រាមានសេចក្តីវេទនាឡើយ។ លោកដេរេកបាននិយាយថា៖ «ប្រសិនបើអ្នកចង់ដឹងនូវអ្វីដែលខ្ញុំគិតអំពីការឆក់លើកឡើងទៅលើ  និងគ្រាដែលមានសេចក្តីវេទនា ខ្ញុំគិតថា ក្នុងរឿងទាំងមូលមានការជាច្រើនដែលយើងមិនដឹង។ ខ្ញុំបានទទួលព្រះពរជាច្រើនតាមរយៈអ្វី ដែល Bryn Jones(ប្រីន ចន)បាននិយាយនៅពេលគាត់បានកំពុងពិភាក្សាអំពីការយាងមកជាលើកទី១របស់ព្រះយេស៊ូ។ ហើយគាត់បានចង្អុលបង្ហាញពីលំហូរនៃទំនាយចំនួនបី។  (ព្រះយេស៊ូ) ត្រូវតែយាងចេញមកពីភូមិបេថ្លេហិម។ ព្រះយេស៊ូត្រូវតែយាងចេញមកពីស្រុកណាសារ៉ែត។ ហើយព្រះយេស៊ូត្រូវតែយាងចេញមកពីស្រុកអេស៊ីព្ទ។   ហើយគាត់បាននិយាយថា៖«តើមាននរណាម្នាក់ធ្លាប់ដឹងជាមុនថា វាត្រូវទាំងអស់ឬទេ?ទស្បីជាយ៉ាងណាក៏ដោយ ទំនាយទាំងបីសុទ្ធតែបានសម្រេច។  ហើយប្រសិនបើសម័យនោះមានសាលានៃការថ្លែងទំនាយ នោះយើងនឹងមានសាលាចំនួនបីៈ សាលានៅស្រុកណាសារ៉ែត សាលានៅភូមិបេថ្លេហិម និងសាលានៅស្រុកអេស៊ីព្ទ។ ហើយសាលានីមួយៗនឹងព្យាយាមបញ្ជាក់បង្ហាញថាសាលាផ្សេងៗទៀតគឺខុសហើយ!» -ដកស្រង់ពីលេខទី ៤០៦៨នៃ “Spiritual Blindness: Cause and Cure” (ការខ្វាក់ខាងវិញ្ញាណា៖ មូលហេតុដែលបណ្តាលឲ្យខ្វាក់ និងការព្យាបាលឲ្យជា) សូមអានបន្ថែមទៀត…

លោកដេរេកក៏បាននិយាយផងដែរថា៖«នៅពេលខ្ញុំអធិប្បាយអំពីទំនាយ មានមនុស្សច្រើនណាស់តែងតែចេញមក ហើយសួរថា តើព្រះយេស៊ូយាងមកវិញនៅមុនពេលមានសេចក្តីវេទនា ក្នុងអំឡុងពេល ឬក៏នៅពេលក្រោយនៃគ្រាមានសេចក្តីវេទនា? ខ្ញុំនិយាយថា ខ្ញុំមិនដឹងទេ។ ខ្ញុំពិតជាមិនបានបារម្ភពីការទាំងនោះទេ។ ហើយលើសពីនេះទៅទៀត ខ្ញុំជឿថាក្នុងពន្លឺនៃពេលមកដល់  វាអាចបញ្ជាក់បង្ហាញថាសំណួរទាំងនោះសុទ្ធតែឥតបានការ។ សូមមើលនៅក្នុងចោទិយកថា ២៩:២៨  លោកម៉ូសេបាននិយាយថា៖«ឯអស់ទាំងសេចក្ដីលាក់កំបាំង នោះស្រេចនៅព្រះ‌យេហូវ៉ា  ជាព្រះនៃយើងរាល់គ្នាទេ  តែសេចក្ដីដែលបានបើកសំដែងមកទាំងប៉ុន្មាន នោះស្រេចនៅយើងរាល់គ្នា  ហើយនឹងកូនចៅយើងជារៀង‌រាបដរាបវិញ ដើម្បីឲ្យយើងបានប្រព្រឹត្តតាមអស់ទាំងពាក្យក្នុងក្រឹត្យ‌វិន័យនេះ»។ ព្រះជាម្ចាស់មានសេចក្តីលាក់កំបាំងរបស់ទ្រង់ នោះមិនមែនជាកិច្ចការងារដែលយើងត្រូវដឹងនោះទេ។ យើងត្រូវតែដោះស្រាយជាមួយនឹងសេចក្តីដែលបានបើកសំដែងមក និងត្រូវប្រព្រឹត្តតាមសេចក្តីទាំងនោះ។ ខ្ញុំជឿថាលំដាប់លំដោយពីពេលវេលាពិតប្រាកដនៃការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូ គឺជាសេចក្តីលាក់កំបាំងមួយក្នុងចំណោមសេចក្តីលាក់កំបាំងជាច្រើនរបស់ព្រះជាម្ចាស់។ ខ្ញុំបានស្គាល់មនុស្សជាច្រើនដែលបានជឿយ៉ាងប្តូរផ្តាច់  គ្រិស្តបរិស័ទដែលមានភាពស្មោះស្ម័គ្រនឹងការទាំងនោះបានជុងដាវដាក់គ្នាដោយព្រោះតែពួកគេមានការយល់ឃើញខុសៗគ្នា។ ខ្ញុំជឿថា ក្នុងចំណោមពួកគេគ្មាននរណាម្នាក់ដឹងទេ។  ខ្ញុំមិនជឿថា ខ្ញុំដឹងនោះទេ។ ខ្ញុំគិតថា ខ្ញុំមានគុណសម្បតិ្តល្អមួយគឺ  ខ្ញុំដឹងថា ខ្ញុំមិនដឹងទេ។ ប៉ុន្តែការនោះមិនបានធ្វើឲ្យខ្ញុំមានការបារម្ភនោះទេ។ គោលបំណងរបស់ខ្ញុំ គឺត្រូវប្រព្រឹត្តតាមអ្វីដែលបានបើកសំដែងមក។ តាមពិតខ្ញុំគិតដោយរបៀបមួយដូចនេះថា  វាជាការមិនគោរពកោតខ្លាចព្រះជាម្ចាស់ទេ ដែលព្យាយាមចង់ដឹងពីសេចក្តីលាក់កំបាំងរបស់ព្រះជាម្ចាស់ពីទ្រង់នោះ។ តាមការសង្កេតរបស់ខ្ញុំអំពីមនុស្សដែលបកស្រាយទំនាយ គឺអស់អ្នកដែលរវល់នឹងការទាំងអស់នោះ ជាធម្មតាគឺខកខានមិនបានដឹងពីការពិតនៃរឿងទំនាយជាក់ស្តែងដែលត្រូវតែប្រព្រឹត្តតាមនោះទេ។ -ដកស្រង់ចេញពីលេខទី៤៣៦៩ នៃ “The Last Four of Revelation’s Seven Churches”  (ការបើកសំដែងទាំង៤ចុងក្រោយរបស់ក្រុមជំនុំទាំង៧)។

មនុស្សឆ្លាតៗជាច្រើនបានប្រាប់យើងថា  មិនមានពាក្យថាលើកឡើងទៅស្ថានសួគ៌(rapture)ដូចនេះនៅ ក្នុងព្រះគម្ពីរសញ្ញាថ្មីទេ។  ខ្ញុំឃើញថា ពួកគេល្ងង់ជាងឆ្លាត   ពីព្រោះព្រះគម្ពីរសញ្ញាថ្មីមិនមែនសរសេរឡើងជាភាសាអង់គ្លេសនោះទេ។  អ្នកមិនអាចរកឃើញពាក្យនេះណាមួយ   ជាភាសាអង់គ្លេសនៅក្នុងព្រះគម្ពីរសញ្ញាថ្មីទេ។ មានសំណួរមួយវិញថា  តើគេយកភាសាអ្វីមកបកប្រែ។ ពាក្យដែលយើងកំពុងតែនិយាយ គឺពាក្យជាភាសាក្រិកដែលត្រូវបានសរសេរជាអក្សរអង់គ្លេសគឺ Haparzo(ហាប៉ាស្សូ) ហើយវាមានន័យថា «ឆក់ ចាប់យក ទាញឡើង»។ មិនមានពាក្យជាភាសាអង់គ្លេសចេញពីទម្រង់នៃកិរិយាស័ព្ទនេះទេ  ប៉ុន្តែមានកិរិយាស័ព្ទមួយជាភាសាឡាតាំងដែលត្រូវបានយកមកបកប្រែគឺជាពាក្យ Rapido (រ៉ាពីដូ)ដែលមានអត្ថន័យដូចគ្នានឹងពាក្យថា Haparzo (ហាប៉ាស្សូ)ដែរ ហើយនាម ឬកិរិយាស័ព្ទមានទម្រង់ចេញពីពាក្យរបស់វាគឺជា Rapture។ ដូច្នេះអ្នកឃើញថា ជាក់ស្តែងតាមពិត វាគឺជាវិធីត្រឹមត្រូវណាស់ក្នុងការពិពណ៌នាអ្វីដែលលោកប៉ូលកំពុងនិយាយ។ ខ្ញុំគិតថាមានការរើសអើងខ្លះនៅក្នុងចំណោមមនុស្សមួយចំនួនប្រឆាំងនឹងការលើកឡើងទៅស្ថានសួគ៌ ព្រោះមនុស្សខ្លះមិនអាចជឿថារឿងដូចនោះនឹងកើតឡើងពិតប្រាកដនោះទេ។ ប៉ុន្តែ ខ្ញុំជឿថាវានឹងកើតឡើង។

បក្សីមួយចំនួនត្រូវបានគេដាក់ឈ្មោះឲ្យថា raptors(សត្វរំពា)តើអ្នកដឹងថាសត្វរំពាមួយគឺជាអ្វីទេ?វាគឺជាបក្សីមួយក្បាលដែលឆាបពីលើចំណីរបស់វា និងចាប់ចំណីដោយចង្កូម ឬដោយចំពុះរបស់វា ហើយពាំហើរចេញទៅ។  ដូច្នេះនេះគឺជាការស្របគ្នាទាំងស្រុង។  និយាយដោយស្មោះត្រង់ទៅ ការនិយាយថា  ការលើកឡើងទៅស្ថានសួគ៌(rapture)ថាជាពាក្យមិនត្រឹមត្រូវ បង្ហាញថាពួកគេមិនចេះអក្សរនោះទេ។(បន្ទាប់មកលោកដេរេក បន្តផ្តល់ជាសេចក្ដីយោងតាមបទគម្ពីរដែលពាក្យដូចគ្នានេះត្រូវបានប្រើនៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ ) -ដកស្រង់ពីលេខទី៤២៧២ “The Climax of Life's Destiny” «ជោគវាសនានៃជីវិតដែលខ្ពស់បំផុត»។

តើគាត់មានជំហរទៅលើសេចក្តីសង្គ្រោះណាមួយ-ទទួលបានការសង្គ្រោះតែម្តង បានសង្រ្គោះជារៀងរហូតឬ?

លោកដេរេក មានប្រសាសន៍អំពីសេចក្តីសង្រ្គោះថា៖ «យើងបានមើលនៅក្នុងហេព្រើរ៦ និងយើងបាននិយាយអំពីមនុស្សដែលមានបទពិសោធន៍ទាំង៥យ៉ាង។ រាល់ទាំងបទពិសោធន៍មួយៗតាមការវាស់ស្ទង់មួយចំនួន គឺជាអំណាចដែលហួសពីនិស្ស័យធម្មជាតិ។ ពួកគេបានទទួលពន្លឺ   ដែលហួសពីនិស្ស័យធម្ម   ជាតិម្តងរួចទៅហើយ។ ព្រះគ្រិស្ត្តបានបើកសំដែងមកកាន់ពួកគេ ព្រះគម្ពីរបានធ្វើជាសៀវភៅដ៏រស់។ ពួកគេបានពិសោធន៍(ភ្លក់)នូវអំណោយទានមកពីស្ថានសួគ៌  ដែលខ្ញុំជឿថា  គឺពិតជាព្រះយេស៊ូផ្ទាល់។ ពួកគេបានចំណែកនៃ...សូមអានបន្ថែម...

ពួកគេបានចំណែកនៃព្រះវិញ្ញាណបរិសុទ្ធ។ ពួកគេបានទាក់ទងផ្ទាល់ និងដោយផ្ទាល់ទៅព្រះយេស៊ូគ្រិស្តជាព្រះរាជបុត្រានៃព្រះ និងព្រះវិញ្ញាណបរិសុទ្ធ។ ពួកគេបានភ្លក់ព្រះបន្ទូលល្អនៃព្រះ។ ពាក្យ(ព្រះបន្ទូល)ជាភាសាក្រិកគឺរេម៉ា(rhema)ជាព្រះបន្ទូលដ៏រស់  ដែលលឿន  និងដែលសម្រាប់ផ្ទាល់ខ្លួន។ មិនគ្រាន់តែជាទេវសាស្ត្រប៉ុណ្ណោះទេ  ប៉ុន្តែពួកគេបានដឹងថា  នោះគឺជាអ្វីដែលព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់ពួកគេដោយផ្ទាល់  និងមកកាន់បុគ្គលម្នាក់ៗផ្ទាល់ៗខ្លួនតាមរយៈព្រះបន្ទូលរបស់ទ្រង់។  ពួកគេបានភ្លក់នូវការឫទ្ធិបារមីរបស់បរលោកនាយដែលឆ្លងចូលមក ខ្ញុំជឿនោះគឺជាព្រះវិញ្ញាណបរិសុទ្ធ។ ខ្ញុំជឿថា តាមរយៈការចាក់បំពេញដោយព្រះវិញ្ញាណបរិសុទ្ធ នោះយើងត្រូវបានលើកឡើងទៅដល់បរលោកនាយ។ យើងចាប់ផ្ដើមភ្លក់នូវអ្វីដែលនឹងក្លាយទៅជាការរស់នៅទាំងស្រុងខាងឯវិញ្ញាណ។

សូម្បីតែរូបកាយក៏មានសិរីរុងរឿងដែរ។ ឥឡូវនេះរឿងសោកនាដកម្មដ៏ធ្ងន់ធ្ងរគឺថាអ្នកសរសេរគម្ពីរហេព្រើរនិយាយថា មនុស្សដែលធ្លាប់មានបទពិសោធន៍ទាំងអស់នេះ ប្រសិនបើពួកគេធ្លាក់ទៅវិញ(បែរចេញពីជំនឿដោយចេតនា) នោះគ្មានផ្លូវណាដែលមាននរណាម្នាក់អាចនឹងនាំឲ្យគេប្រែចិត្តម្តងទៀតទេ។  ពួកគេបានបាត់បង់សមត្ថភាពក្នុងការប្រែចិត្ត។  ខ្ញុំមិនចង់និយាយអំពីរឿងនេះទេ  ប៉ុន្តែខ្ញុំជឿថាខ្ញុំបានលើកឡើងនៅក្នុងពេលចុងក្រោយរបស់ខ្ញុំ ដែលខ្ញុំបានដោះស្រាយដោយផ្ទាល់ជាមួយមនុស្សដែលខ្ញុំជឿថាមាននៅក្នុងប្រភេទនោះ។ ខ្ញុំចង់និយាយថា ខ្ញុំមិនមែនជាចៅក្រមចុងក្រោយឡើយ  គឺជាព្រះជាម្ចាស់ទេ  ដែលទ្រង់ជាចៅក្រម។  នៅពេលយើងបាត់បង់សមត្ថភាពក្នុងការប្រែចិត្ត   នោះគ្មានផ្លូវទៅកាន់ព្រះជាម្ចាស់សម្រាប់យើងឡើយ។ ដោយព្រោះតែគ្មានការប្រែចិត្ត យើងមិនអាចត្រឡប់ទៅរកព្រះវិញបានឡើយ»។-ដកស្រង់ចេញពីលេខ ១១០៩(ហេព្រើរ៦:៦-៧:១៩)

លោកដេរេកក៏បាននិយាយផងដែរទាក់ទងនឹងប្រធានបទនេះថា៖ «ឥឡូវនេះយើងត្រូវតែបន្តទៀតជា មួយនឹងលក្ខណៈនៃការប្រែចិត្ត។ មានរឿងប្រស្នាមួយដែលព្រះយេស៊ូបានប្រាប់    ជារឿងប្រស្នាដ៏រស់រវើក និងល្អឥតខ្ចោះបំផុតអំពីការប្រែចិត្តពិត។ វាជារឿងប្រស្នាដែលត្រូវបានដាក់ចំណងជើងថា កូនពៅវង្វេង។ មានអ្នកផ្សេងទៀតបាននិយាយថា វាគួរតែត្រូវបានដាក់ចំណងជើងថា សេចក្តីស្រឡាញ់របស់ឪពុក។ អ្នករាល់គ្នាមានចាំទេ នៅក្នុងលូកា១៥ អ្នករាល់គ្នាភាគច្រើនដឹងពីរឿងនេះ។ កូនប្រុសទី ពីររបស់គ្រួសារអ្នកមានម្នាក់បានសម្រេចចិត្ដទទួលយកមរតកទាំងអស់ពីឪពុករបស់គាត់   និងបានចេញទៅរស់នៅស្រុកឆ្ងាយ។ គាត់បានប្រព្រឹត្តអំពើបាបគ្រប់ប្រភេទ ហើយបន្ទាប់មកនៅពេលដែលគាត់បានចំណាយកេរមរតកទាំងមូលរបស់គាត់ នោះទុរ្ភិក្សក៏បានកើតឡើង  ហើយការងារតែមួយគត់ដែលគាត់អាចទទួលបានគឺការឲ្យចំណីជ្រូក។  អ្នកត្រូវតែចងចាំថាគាត់ជាជនជាតិយូដា  សម្រាប់គាត់ក្នុងការឲ្យចំណីជ្រូក   នោះគឺជាការងារមានកំរិតទាបដែលគាត់អាចចូលធ្វើបាន-និយាយយ៉ាងនេះមិនមែនមើល ងាយចំពោះកសិករចិញ្ចឹមជ្រូកទេ។  យើងមិននិយាយអ្វីទាស់នឹងពួកគេទេ  ប៉ុន្តែរឿងនោះវាបានកើតឡើងចំពោះជនជាតិយូដា ពេលនេះជ្រូកនៅខាងក្រៅ ហើយគាត់បាននៅទីនោះ ពាក់ខោអាវចាស់ៗឲ្យ ចំណីជ្រូក គាត់ក៏ឃ្លាន គាត់ចង់ចម្អែតក្រពះរបស់គាត់ជាមួយនឹងចំណីជ្រូកដែលសត្វជ្រូកកំពុងស៊ី ហើយបន្ទាប់មកទៀតនេះគឺជាអ្វីដែលកើតឡើង នៅខទី១៧ក្នុងគម្ពីរលូកាជំពូក១៥៖«ពេលនោះ កូនពៅភ្ញាក់ខ្លួន ហើយរិះគិតក្នុងចិត្តថា…» នោះជាចំណុចដែលអ្នកត្រូវតែត្រឡប់មកវិញ។  អ្នកត្រូវតែមករកខ្លួនអ្នកវិញ នោះជាអ្វីដែលខ្ញុំហៅថា «ការទទួលស្គាល់ការពិត»។ អ្នកត្រូវតែមើលខ្លួនឯងដោយខ្លួនឯង។ អ្នកត្រូវតែមើលខ្លួនឯងដូចជាព្រះមើលឃើញអ្នក។ ពេលនោះកូនពៅភ្ញាក់ខ្លួនហើយរិះគិតក្នុងចិត្តថា៖ «អ្នកបម្រើរបស់ឪពុកអញសុទ្ធតែមានម្ហូបអាហារបរិភោគហូរ‌ហៀរទាំងអស់គ្នា រីឯនៅទីនេះវិញ អញសឹងតែដាច់ពោះស្លាប់។ អញត្រូវតែវិលត្រឡប់ទៅរកឪពុកអញវិញ ហើយជម្រាបគាត់ថា លោកឪពុក កូនបានប្រព្រឹត្តអំពើបាបខុសនឹងព្រះ‌ហឫទ័យរបស់ព្រះ‌ជាម្ចាស់ កូនក៏បានប្រព្រឹត្តអំពើបាបខុសនឹងលោកឪពុកដែរ។ មិនគួរឲ្យលោកឪពុករាប់ខ្ញុំនេះជាកូនទៀតទេ  សូមលោកឪពុកចាត់ទុកកូនជាអ្នកបម្រើចុះ»។ ឥឡូវនេះ តើអ្នកមានមើលឃើញធាតុផ្សំពីរឬទេ?ពីព្រោះបទគម្ពីរបន្តទៀតនិយាយថា៖«លុះគិតដូច្នោះហើយ កូនពៅក៏វិលត្រឡប់ទៅរកឪពុកវិញ»។  គាត់បានធ្វើការសម្រេចចិត្តហើយគាត់បានងាកមកវិញ។ នោះហើយគឺជាការប្រែចិត្ត។  ធ្វើការសម្រេចចិត្ត  ហើយនាំយកការសម្រេចចិត្តរបស់អ្នកចេញមក។ ចូរវិលត្រឡប់ទៅរកព្រះវរបិតាដែលអ្នកបានធ្វើបាបទាស់នឹងទ្រង់វិញទៅ គឺជាព្រះជាម្ចាស់ដែលស្រឡាញ់អ្នកដោយទូលទ្រង់ថា៖«ខ្ញុំបានធ្វើឱ្យជីវិតរបស់ខ្ញុំរញ៉េរញ៉ៃ។ ខ្ញុំមិនអាចដំណើរការជីវិតរបស់ខ្ញុំបានទេ។ ខ្ញុំត្រូវការព្រះអង្គ។ តើព្រះអង្គនឹងទទួលយកខ្ញុំមកវិញទេ»?

 

អ្វីដ៏អស្ចារ្យនោះគឺគាត់មានបំណងនិយាយទៅកាន់ឪពុកថា៖ «សូមលោកឪពុកចាត់ទុកកូនជាអ្នកបម្រើចុះ»។ ប៉ុន្តែនៅពេលដែលគាត់បានចាប់ផ្តើមបែរត្រឡប់ ឪពុករបស់គាត់គឺកំពុងរង់ចាំមើលផ្លូវរបស់គាត់។ ខ្ញុំគិតថានេះគឺជារូបភាពមួយដ៏ស្អាតណាស់។ នោះហើយគឺជាលក្ខណៈរបស់ព្រះជាម្ចាស់។ នៅពេលដែលយើងចាប់ផ្តើមបែរត្រឡប់ នោះទ្រង់កំពុងចាំមើលផ្លូវយើង និងកំពុងរង់ចាំយើង។ កាលឪពុកឃើញកូនពីចម្ងាយ គាត់មានចិត្តអាណិតអាសូរក្រៃ‌លែង ក៏រត់ទៅទទួលកូន ហើយឱបថើបទៀតផង។ នោះហើយគឺជាលក្ខណៈសម្បតិ្តរបស់ព្រះជាម្ចាស់  នោះហើយគឺជារបៀបដែលទ្រង់ជួបយើង។ «ហើយគាត់បានឱបថើបកូន…»។ គាត់មិនដែលអនុញ្ញាតឲ្យកូនរបស់គាត់និយាយពាក្យទាំងនេះទេ «សូមលោកឪពុកចាត់ទុកកូនជាអ្នកបម្រើចុះ»។ គាត់ប្រាប់ពួកអ្នកបម្រើថា៖«ចូរទៅយកសម្លៀក‌បំពាក់ល្អៗបំផុត មកពាក់ឲ្យកូនខ្ញុំជាប្រញាប់ ហើយយកចិញ្ចៀន និងស្បែកជើង មកពាក់ឲ្យផង។ ចូរយកកូនគោដែលយើងបានបំប៉នទុក មកកាប់ជប់‌លៀងឲ្យសប្បាយចុះ»។ នោះហើយជាលទ្ធផលនៃការប្រែចិត្តពិត។ ការកែប្រែចិត្តមានតម្លៃណាស់ដែលព្រះជាម្ចាស់បានទទួលស្វាគមន៍បែបនោះ។ ចូរគ្រាន់តែគិតអំពីរូបភាពនោះ មួយស្របក់សម្រាប់ខ្លួនអ្នកផ្ទាល់។ គាត់ភ្ញាក់ខ្លួន ហើយរិះគិត(និយាយ)ក្នុងចិត្តថា៖«ខ្ញុំបានធ្វើឱ្យជីវិតរបស់ខ្ញុំរញ៉េរញ៉ៃអស់» ។ ខ្ញុំបានប្រើខ្ជះខ្ជាយនូវអ្វីដែលឪពុកខ្ញុំបានផ្ដល់ឱ្យ។ ប៉ុន្តែខ្ញុំនឹងធ្វើការសម្រេចចិត្ត។ ខ្ញុំនឹងបែរត្រឡប់ទៅរកគាត់វិញ។ ខ្ញុំនឹងត្រឡប់ទៅរកឪពុកវិញ និងនិយាយថា៖«ខ្ញុំសុំទោស»។ "គាត់បានបែរត្រឡប់ទៅវិញ ហើយក៏បានធ្វើដំណើរទៅ។ ចូរគិតអំពីរឿងនេះ។ នោះគឺជាការប្រែចិត្តពិត។ ការប្រែចិត្តដោយមានចេញជាសកម្មភាព។

 

ឥឡូវនេះ អាចមានការប្រែចិត្តមិនត្រឹមត្រូវ ដែលជាភាសាអង់គ្លេសនាពេលបច្ចុប្បន្ននេះ យើងនិយាយថា (remorse)វិប្បដិសារី។  យូដាសបានពិសោធន៍នឹងការនោះ  ដែលត្រូវបានពិពណ៌នានៅម៉ាថាយជំពូកទី២៧ ខទី៣ និងខបន្ទាប់ទៀត៖ កាលយូដាសជាអ្នកដែលនាំគេមកចាប់ព្រះ‌យេស៊ូ ឃើញគេកាត់ទោសព្រះអង្គដូច្នេះ គាត់សោក‌ស្ដាយជាខ្លាំង ក៏យកប្រាក់សាម‌សិបស្លឹងទៅប្រគល់ឲ្យពួកនាយកបូជា‌ចារ្យ និងពួកព្រឹទ្ធា‌ចារ្យវិញ ទាំងពោលថា៖ «ខ្ញុំបានប្រព្រឹត្តអំពើបាប ព្រោះខ្ញុំបានបញ្ជូនមនុស្សឥតទោសទៅឲ្យគេបង្ហូរឈាម»។ ពួកគេឆ្លើយថា៖ «រឿងនេះគ្មានទាក់ទងអ្វីនឹងយើងទេ  ជារឿងរបស់អ្នកទេតើ!»។  យូដាសបាចប្រាក់នោះនៅក្នុងព្រះ‌វិហារ  ហើយចេញទៅចងកសម្លាប់ខ្លួន។   យូដាសមានវិប្បដិសារី ប៉ុន្តែគាត់មិនដែលផ្លាស់ប្តូរទេ។ ការពិតខ្ញុំជឿជាក់ថា  គាត់បានទៅហួសពីចំណុចដែលគាត់អាចផ្លាស់ប្តូរបាន  ហើយចំពោះខ្ញុំ នេះគឺជាគំនិតដ៏មុតមាំមួយ។  មនុស្សអាចរស់នៅក្នុងជីវិតនេះបាន ទោះបីពួកគេបានទៅហួសពីចំណុចដែលពួកគេត្រូវតែផ្លាស់ប្តូរក៏ដោយ។  ខ្ញុំគិតថាពេលវេលាដ៏សំខាន់បំផុតនៅក្នុងជីវិតមនុស្ស គឺជាពេលដែលព្រះជាម្ចាស់ចាប់ផ្តើមដោះស្រាយជាមួយអ្នកអំពីការប្រែចិត្ត។ ប្រសិនបើអ្នកងាកស្មារបស់អ្នក ហើយនិយាយថា៖«ខ្ញុំមិនចាប់អារម្មណ៍ទេ»។  ប្រហែលជាក្រោយមក មិនមានការធានាថា  ព្រះជាម្ចាស់នឹងមិនដោះស្រាយជាមួយអ្នកម្តងទៀតទេ។  គ្រាដ៏សំខាន់បំផុតក្នុងជីវិតមនុស្ស  គឺជាពេលដែលព្រះជាម្ចាស់មានបន្ទូលថា៖ «ចូរប្រែចិត្ត  ខ្ញុំសុខចិត្ដទទួលយកអ្នកត្រឡប់ មកវិញ ខ្ញុំស្រលាញ់អ្នក ខ្ញុំចង់បានអ្នក»។

 

«ខ្ញុំបានគិតពិចារណាពីអ្វីដែលខ្ញុំបានឃើញនៅក្នុងជីវិតរបស់មនុស្ស និងនៅក្នុងព្រះគម្ពីរ។ ខ្ញុំបានឈានដល់ការសន្និដ្ឋានថា មានរឿងមួយដែលធ្វើឱ្យព្រះជាម្ចាស់ពិតជាមានព្រះពិរោធ ហើយវាបានមើលងាយទៅដល់ព្រះគុណរបស់ទ្រង់។ ទ្រង់ផ្តល់ព្រះគុណរបស់ទ្រង់ដោយឥតគិតថ្លៃ  តែបើយើងមើលងាយព្រះគុណ ទ្រង់ប្រែជាមានព្រះពិរោធទៅវិញ។  មានមនុស្សម្នាក់ដែលមើលងាយព្រះគុណរបស់ព្រះ។ តើអ្នកស្គាល់ឈ្មោះរបស់គាត់ឬទេ? អេសាវ។  គាត់ត្រូវបានពិពណ៌នានៅក្នុងហេព្រើរ១២។  ខ្ញុំចង់មើលទៅខគម្ពីរនោះមួយភ្លែត ពីព្រោះមានអេសាវជាច្រើននៅក្នុងមនុស្ស ដូចជាអ្នកនិងខ្ញុំ។  យើងត្រូវមានការប្រុងប្រយ័ត្ន ដោយមិនត្រូវឲ្យអេសាវធ្វើការសម្រេចចិត្តជំនួសយើងនោះទេ។  នេះគឺជាអ្វីដែលមានចែងនៅក្នុងគម្ពីរហេព្រើរ១២ ចាប់ផ្តើមពីខ១៤៖ «ចូរដេញតាមសេចក្ដីមេត្រី  ចំពោះមនុស្សទាំងអស់ចុះ  ហើយឲ្យបានញែកជាបរិសុទ្ធដែរ  បើអ្នកណាគ្មានសេចក្ដីបរិសុទ្ធ  នោះមិនដែលឃើញព្រះ‌អម្ចាស់ឡើយ ហើយត្រូវប្រយ័ត្នឲ្យមែន‌ទែន ក្រែងមានអ្នកណាខ្វះខាងឯព្រះ‌គុណនៃព្រះ ហើយមានឫសជូរចត់ណាពន្លកឡើង នាំឲ្យទំនាស់ចិត្ត រួចមានមនុស្សជាច្រើនបានស្មោក‌គ្រោក ដោយ‌សារសេចក្ដីនោះ ក្រែងមានអ្នកកំផិត ឬមនុស្សទមិឡណា ដូចជាអេសាវ  ដែលលក់ច្បាប់បងច្បងរបស់ខ្លួន សង្វាតឲ្យបានតែម្ហូប១មុខប៉ុណ្ណោះដែរ។

 

ឥឡូវនេះ យើងមិនមានកំណត់ត្រានូវអ្វីដែលអេសាវបានប្រព្រឹត្តអំពើកំផិតនោះទេ  ប៉ុន្តែអាកប្បកិរិយារបស់គាត់នៅក្នុងព្រះនេត្ររបស់ព្រះ គឺអាក្រក់ណាស់ដូចជាការកំផិតដែរ។ តើគាត់មានអាកប្បកិរិយាយ៉ាងណា? ដើម្បីតែម្ហូប១ចានតូច គាត់បានមើលងាយសិទ្ធិជាបងច្បងរបស់គាត់។ គាត់មានសិទ្ធិជាកូនច្បង ក្នុងនាមជាកូនបង។  មរតកទាំងអស់អាចនឹងបានទៅគាត់។  ប៉ុន្តែដោយសារតែរូបកាយគាត់ឃ្លាន ហើយអាចឈ្ងុយក្លិនស៊ុបដ៏ឆ្ងាញ់ដែលយ៉ាកុបបានរៀបចំ-នេះជារឿងរស់រវើកណាស់ចំពោះរូបខ្ញុំព្រោះខ្ញុំរស់នៅក្នុងចំណោមពួកអារ៉ាប់អស់ពេលមួយរយៈដែរ ហើយពួកគេធ្វើដូចជាអ្វីដែលយ៉ាកុបបានធ្វើដែរ គឺស៊ុបសណ្តែកក្រហម ពួកគេហៅវាជាភាសាអារ៉ាប់ថា surabit addis (សូរ៉ាបីត អាឌីស)។ វាមានក្លិនឈ្ងុយឆ្ងាញ់បំផុត។ វាសាយកិ្លនពេញនៅក្នុងផ្ទះ។ ហើយខ្ញុំអាចឃើញពីរូបភាព នៅពេលដែលអេសាវត្រឡប់មកពីបរបាញ់វិញ  គាត់អស់កម្លាំង  ឃ្លាន ហើយគាត់បានស្រូបក្លិនដ៏ឈ្ងុយឆ្ងាញ់នោះ។ យ៉ាកុបបាននិយាយទៅកាន់គាត់ ដូចជាអ្នកតថ្លៃថា៖ «ចូរស្ដាប់ បងលក់សិទ្ធិកូនច្បងឲ្យខ្ញុំមក។ ខ្ញុំនឹងឱ្យបងនូវស៊ុបសណ្តែកក្រហមនេះភ្លាម»។ ហើយខ្ញុំគិតថាអេសាវគិតថា៖«តើសិទ្ធិជាបងច្បងរបស់ខ្ញុំនឹងប្រយោជន៍អ្វីដល់ខ្ញុំនៅពេលនេះ?ខ្ញុំឃ្លានហើយ។ ខ្ញុំនឹងទទួលយកអ្វីដែលខ្ញុំបានផ្តល់ឱ្យខ្ញុំ។  ហើយបទគម្ពីរក៏ចែងថា អេសាវបានមើលងាយសិទ្ធិជាកូនច្បងរបស់គាត់   ហើយគាត់បានធ្វើឱ្យព្រះជាម្ចាស់ខ្ញាល់យ៉ាងខ្លាំង។  ក្រោយមកតាមរយៈព្យាការីម៉ាឡាគី  ព្រះបានមានព្រះបន្ទូលថា៖«តែអញបានស្រឡាញ់  យ៉ាកុប តែចំណែកអេសាវនោះ អញបានស្អប់វិញ»។ នោះគឺជាគំនិតដ៏ធ្ងន់ធ្ងរ។   ប្រសិនបើអ្នកមើល ងាយព្រះគុណនៃព្រះ និងមរតកដែលទ្រង់បានប្រទានឱ្យអ្នកនៅក្នុងព្រះយេស៊ូគ្រិស្តដោយចេតនា ដើម្បីដោះដូរជាមួយនឹងរបស់ថោកៗជាការសប្បាយដែលបណ្តោះអាសន្ននៅលោកីយ៍នេះអ្នកធ្វើឱ្យព្រះពិរោធយ៉ាងខ្លាំង។

 

បន្ទាប់មកបទគម្ពីរចែងបន្តទៀតពីរឿងនេះថា៖«ដ្បិតអ្នករាល់គ្នាដឹងថា ក្រោយមកគាត់សង្វាតចង់បានពរ តែគាត់ត្រូវចោលចេញវិញ  ដ្បិតទោះបើគាត់ខំស្វែងរក ទាំងស្រក់ទឹកភ្នែកក៏ដោយ  គង់តែរកផ្លូវប្រែចិត្តមិនឃើញទេ»។  នៅក្នុងភាសាក្រិកមានភាពច្បាស់លាស់ណាស់។  គាត់មិនបានស្វែងរកផ្លូវនៃការប្រែចិត្តនោះទេ  គាត់បានស្វែងរកតែព្រះពរទេ។  ប៉ុន្តែគាត់ត្រូវបានបដិសេធ  ដោយសារគាត់រកកន្លែងគ្មាន ក៏គ្មានផ្លូវដើម្បីប្រែចិត្តដែរ។  ខ្ញុំជឿថា  នៅក្នុងជីវិតនេះមនុស្សម្នាក់អាចទៅហួសពីកន្លែងនៃការប្រែចិត្ត និងមិនដែលអាចត្រឡប់មកវិញបាននោះឡើយ។ ខ្ញុំចង់ទូន្មានអ្នកថា  នេះគឺជាគំនិតធ្ងន់ ធ្ងរខ្លាំងណាស់។  នៅសព្វថ្ងៃនេះមានមនុស្សតិចណាស់  នៅក្នុងក្រុមជំនុំភាគច្រើន  និងនិកាយជាច្រើនបាននិយាយអំពីតម្រូវការនៃការប្រែចិត្ត។ ប៉ុន្តែដោយគ្មានការប្រែចិត្តពិតប្រាកដ ក៏មិនដែលអាចមានជំនឿពិតប្រាកដដែរ។ អ្នកនឹងតែងតែមានបទពិសោធន៏នៃការររង្គើ រេចុះ រេឡើងនៅថ្ងៃមួយ និងនៅពេលក្រោយជាមិន-ដោយព្រោះអ្នកមិនបានដាក់ថ្មគ្រឹះដំបូង ដែលជាការប្រែចិត្ត  ជាការសម្រេចចិត្តមួយចេញពីឆន្ទៈក្នុងការបែរចេញពីការបំពេញចិត្តខ្លួនឯង និងធ្វើអ្វីតាមចិត្តរបស់ខ្លួនឯង  ត្រឡប់ទៅឯព្រះវិញ  ដោយប្រឈមមុខនឹងព្រះ  ហើយទូលព្រះអង្គថា៖ «ព្រះជាម្ចាស់អើយទូលបង្គំនៅទីនេះ»។  សូមប្រាប់ទូលបង្គំពីអ្វីដែលត្រូវធ្វើ នោះទូលបង្គំនឹងធ្វើតាម។ នោះហើយគឺជាការប្រែចិត្ត-ដកស្រង់ពីលេខទី៤១៦២ «តាមរយៈការប្រែចិត្តទៅកាន់សេចក្តីជំនឿ»។

តើព័ន្ធកិច្ចដេរេកព្រីនស៍ (DPM) នៅតែអាចបោះពុម្ពសៀវភៅថ្មីបានដោយរបៀបណា?

នៅទសវត្សរ៍ឆ្នាំ 1980 ព្រះអម្ចាស់បានដឹកនាំយើងឲ្យកត់ត្រារាល់ពេលដែលលោកដេរេក បានបម្រើនៅពេលអធិប្បាយ និងបង្រៀនព្រះបន្ទូលរបស់ព្រះ។ ក្នុងការដែលកំពុងកែសម្រួលទៅលើការថតសម្លេងទាំងនេះ មានបុគ្គលផ្ទាល់ខ្លួនខ្លះៗបានទាក់ទងមកយើង ដើម្បីឲ្យយើងដឹងថាគេមានព្រះរាជសារចាស់ៗពីមុនរបស់លោកដេរេក នៅពេលដែលគាត់បានចែកចាយនៅក្នុងតំបន់របស់ពួកគេ។ វាបានកើតចេញពីការរក្សាទុកនូវឯកសារទាំងនេះហើយដែលយើងអាចបន្តក្នុងការផលិតសៀវភៅថ្មី និងការងារផ្សេងៗទៀតសម្រាប់ការបោះពុម្ពផ្សាយ។

ចារតា់ ងំ ពយើ លាក យេយរក ព្ពនើ ស ៍ បានសាែ រយ់ េៅ យតកាើ រងារររសគ់ តយ់ នៅដតព្តវូ បានេេលួ នវូ កមសម េិ រធិ ញ្ាញ ដេរឬយេ?

បាេ! យសៀវយៅណាដេលយបាះព មពយេា ផ្ទះយបាះព មភ ព្តូវបានច្ងភាជរ់យេា ការេាក់លកខខ័ណឌរកសាកមម សិេធិអនកនិពនធយេា មានកិច្ចព្ពមយព្ពៀងគន។ ការអន ញ្ញាតជាលា លកខណ៍អកសរព្តូវដតេេួលបានពើអនក យបាះព មពផ្សា សព្មារ់ការថ្តច្មែងឬយព្រើកនុងការយបាះព មពផ្សា យផ្សងយេៀត។ (យលើកដលងដតយនៅកនុង « ការយព្រើព្បាស់យេា ព្តឹមព្តូវ ») តាមយគលការណ៍ដណនាំ ។ សូមយមើលេំព័ររកសាសិេធិសព្មារ់ព័ត៌មានេំនាក់េំនងយផ្សងៗ។ សព្មារ់ស ើឌើ ឌើវីឌើ សមភារៈ អ ឹមភើរស ើ MP3 ឬសំរ ព្តរយព្ងៀនររស់យលាកយេយរក គឺដតងដតមានយគលនយ ាបា ររស់ព័នធកិច្ចយេយរកព្ពើនស៍ យេីមបើអន ញ្ញាតឲ្យរ គគលមនាក់ៗអាច្យ្វើការថ្តច្ំលងដច្កចា រនតយេៅយេៀតបាន។

តើខ្ញុំអាចបកប្រែការបង្រៀនព្រះគម្ពីររបស់លោកដេរេក ព្រីនស៍ ទៅជាភាសារបស់ខ្ញុំបានទេ?

ទាក់ទងការិយាល័យដែលនៅជិតលោកអ្នកបំផុត ដើម្បីស្វែងយល់ពីនីតិវិធីសម្រាប់ការបកប្រែថ្មី និងការបោះពុម្ពផ្យាយ។

តើលោកដេរេក ចាប់អារម្មណ៍ប្រើប្រាស់នូវគម្ពីរបកប្រែមួយណា?

រហូតមកដល់ពេលនេះលោកដេរេក ចូលចិត្តអានព្រះគម្ពីរ ឃីងចេម King James ក្នុងពេលសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់គាត់ (ឬភាសាក្រិច និងហេព្រើដែលជាភាសាដើម!) ។ ប៉ុន្តែ ដោយព្រោះពាក្យជាច្រើនដែលប្រើនៅក្នុង ការបកប្រែ ឃីងជែម (KJV) បានលែងប្រើជាទូទៅ គាត់បានប្តូរទៅការបកប្រែទំនើប(Modern Translations )  ដូច្នេះគាត់នឹងមិនចាំបាច់ចំណាយពេលច្រើនក្នុងការកំណត់ពាក្យនៅពេលគាត់កំពុងអធិប្បាយទេ។ ព្រះគម្ពីរស្តង់ដាអាមេរិចថ្មី (The New American Standard)និងកំណែអន្តរជាតិថ្មី ( New International Version ) បានប្រើជាញឹកញាប់ ប៉ុន្ដែ ក្រោយមកគាត់បានប្ដូរទៅស្ទើរតែទាំងស្រុងទៅកាន់ ឃីងជែមថ្មី ( New King James ) ពេលចែកចាយព្រះបន្ទូល។ ដែលអាចនិយាយបានថា គាត់មិនដែលមានបញ្ហាក្នុងការប្រើការបកប្រែផ្សេងទៀតទេ (ឧទាហរណ៍  Phillips ព្រះគម្ពីរ The Living Bible ឬព្រះគម្ពីរ Amplified ឬ "The Prince Version") ប្រសិនបើវាបានបង្ហាញពីអត្ថន័យពិតនៃភាសាក្រិក ឬហេព្រើរដើម។

តើខ្ញុំអាចទិញសៀវភៅដែលមិនមែនជាភាសាអង់គ្លេសបាននៅឯណា?

ការបង្រៀនព្រះគម្ពីររបស់លោកដេរេកព្រីនស៍ ត្រូវបានបកប្រែជាភាសាជាច្រើន។ អ្នកអាចប្រើសម្ភារៈទាំងនេះសម្រាប់ការផ្សព្វផ្សាយនៅក្នុងទីក្រុងរបស់អ្នក។ សូមមកកាន់គេហទំព័រលក់តាមអនឡាញ ឬទាក់ទងការិយាល័យដែលនៅជិតបំផុតរបស់អ្នក ដើម្បីទទួលបានព័ត៌មានលំអិត។

យតើយលាកយេយរក យគរពព្រតិរតតិតាមនថ្ៃ រ់សព្មាកររស់ជនជាតិ ូេា រឺក៏ថ្វា រងគុំនថ្ៃអាេិតយ?

តាមពិតលោកដេរេកបានគោរពប្រតិបត្តិទាំងពីរ។ ដោយសារតែលោក Derek បានរស់នៅទីក្រុងយេរូសាឡឹមច្រើនជាងកន្លែងនៅក្នុងជីវិតរបស់គាត់ គាត់រីករាយក្នុងការប្រតិបត្តិតាមថ្ងៃឈប់សម្រាកមិនមែនជាការគោរពតាមសាសនាទេ ហើយក៏មិនមែនដោយសារតែវាជាប្រពៃណីរបស់សាសន៍យូដានោះដែរ តែដោយសារគាត់មានអារម្មណ៍ថាព្រះអម្ចាស់កំពុងបង្ហាញគាត់ថា គាត់អាចនឹងបង្កើតផលបានកាន់តែច្រើន ប្រសិនបើគាត់បានចំណាយពេល២៤ម៉ោងក្នុងមួយសប្តាហ៍ ហើយមិនធ្វើការងារអ្វីសោះ។ វាគឺដោយសារតែការដឹកនាំរបស់ព្រះអម្ចាស់ជាជាងស្ថិតនៅក្រោមការគាបសង្កត់ ឬជាកាតព្វកិច្ចមួយដែលគាត់ត្រូវបំពេញ។ លើសពីនេះទៀត គាត់គឺជាសមាជិកសកម្មម្នាក់នៃព្រះវិហារអង់គ្លីខេន (Anglican) នៅក្នុងទីក្រុងចាស់ (Old City)។ នៅពេលគាត់ធ្វើដំណើរបេសកកម្ម ក្រុមជំនុំនោះហើយដែលបានចាត់បញ្ជូនគាត់ឲ្យទៅ ហើយនៅពេលគាត់ ... សូមអានបន្ថែម ...

តាមពិតលោកដេរេកបានគោរពប្រតិបត្តិទាំងពីរ។ ដោយសារតែលោក Derek បានរស់នៅទីក្រុងយេរូសាឡឹមច្រើនជាងកន្លែងនៅក្នុងជីវិតរបស់គាត់ គាត់រីករាយក្នុងការប្រតិបត្តិតាមថ្ងៃឈប់សម្រាកមិនមែនជាការគោរពតាមសាសនាទេ ហើយក៏មិនមែនដោយសារតែវាជាប្រពៃណីរបស់សាសន៍យូដានោះដែរ តែដោយសារគាត់មានអារម្មណ៍ថាព្រះអម្ចាស់កំពុងបង្ហាញគាត់ថា គាត់អាចនឹងបង្កើតផលបានកាន់តែច្រើន ប្រសិនបើគាត់បានចំណាយពេល២៤ម៉ោងក្នុងមួយសប្តាហ៍ ហើយមិនធ្វើការងារអ្វីសោះ។ វាគឺដោយសារតែការដឹកនាំរបស់ព្រះអម្ចាស់ជាជាងស្ថិតនៅក្រោមការគាបសង្កត់ ឬជាកាតព្វកិច្ចមួយដែលគាត់ត្រូវបំពេញ។ លើសពីនេះទៀត គាត់គឺជាសមាជិកសកម្មម្នាក់នៃព្រះវិហារអង់គ្លីខេន (Anglican) នៅក្នុងទីក្រុងចាស់ (Old City)។ នៅពេលគាត់ធ្វើដំណើរបេសកកម្ម ក្រុមជំនុំនោះហើយដែលបានចាត់បញ្ជូនគាត់ឲ្យទៅ ហើយនៅពេលគាត់ត្រឡប់មកវិញ គាត់បានរាយការណ៍ប្រាប់ពួកគេពីលទ្ធផលនៃដំណើរបេសកកម្មរបស់គាត់។ នៅពេលដែលគាត់ត្រូវការជំនួយ គាត់បានសុំជំនួយពីពួកចាស់ទុំនៅក្នុងព្រះវិហារ។ សរុបសេចក្ដីមក គាត់ជឿជាក់លើការធ្វើជាផ្នែកមួយនៃរូបកាយរបស់ព្រះគ្រិស្ទនៅកន្លែងណាដែលព្រះអម្ចាស់បានតាំងគាត់ឲ្យនៅ។-ដកស្រង់ពីលេខទី៤០៦៨ (ការខ្វាក់ខាង វិញ្ញាណា៖មូលហេតុដែលបណ្តាលឲ្យខ្វាក់ និងការព្យាបាលឲ្យជា)

លោកដេរេកក៏បាននិយាយផងដែរថា៖«ខ្ញុំមិនជឿថាពួកគ្រិស្តបរិស័ទត្រូវតែគោរពតាមថ្ងៃឈប់សម្រាកដូចជាប្រជាជនយូដានោះទេ។ ខ្ញុំនឹងប្រាប់អ្នកពីអ្វីមួយផ្សេងទៀត៖ ខ្ញុំមិនអាចជឿថា ថ្ងៃអាទិត្យជាថ្ងៃឈប់សម្រាកបានទេ។ ថ្ងៃអាទិត្យគឺជាថ្ងៃទី១នៃសប្ដាហ៍ ហើយថ្ងៃឈប់សម្រាកគឺជាថ្ងៃទី៧នៃសបា្ដហ៍។ ខ្ញុំចង់និយាយថា ខ្ញុំមិនដែលជឿទេ។ បញ្ហាមួយក្នុងចំណោមបញ្ហារបស់ខ្ញុំ គឺថាមុនពេលដែលខ្ញុំក្លាយជាគ្រូអធិប្បាយ ខ្ញុំគឺជាតក្កវិទូ ហើយវានឹងមិនចាកចេញពីខ្ញុំឡើយ! ១ និង៧គឺជាខុសគ្នាទាំងស្រុង។

លើសពីនេះទៀតប្រសិនបើយើងត្រូវគោរពថ្ងៃឈប់សម្រាក ហើយប្រសិនបើថ្ងៃឈប់សម្រាកគឺនៅថ្ងៃអាទិត្យយើងទាំងអស់គ្នាសុទ្ធតែលើ្មសនឹងថ្ងៃឈប់សម្រាក។ អ្នកមិនត្រូវបានអនុញ្ញាតឱ្យដុតភ្លើងប្រភេទណាមួយនៅថ្ងៃឈប់សម្រាកឡើយ។ ហាមមិនឲ្យអ្នកបើកភ្លើង។ ហាមអ្នកមិនឲ្យបើកប្រើចង្ក្រាន។ អ្នកមិនត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរឆ្ងាយជាងចម្ងាយដែលបានកំណត់នោះទេ។ អ្នករាល់គ្នាភាគច្រើននឹងមិនដែលអាចទៅព្រះវិហារបានទេនៅថ្ងៃអាទិត្យ! អ្នកមិនត្រូវបានអនុញ្ញាតឱ្យយកបន្ទុកអ្វីដាក់លើអ្នកនោះទេ ដូច្នេះអ្នកមិនអាចកាន់យកព្រះគម្ពីរយោងរបស់ថុមសុនដែលមានទំហំធំ (big Thomson Reference)ទៅជាមួយបានឡើយ! ដូច្នេះចូរគោរពតាមផង ឬមិនគោរពតាមផងក៏បាន-នោះជាអ្វីដែលខ្ញុំនិយាយ។

ឥឡូវនេះជនជាតិអង់គ្លេសបានប្រើវិធីដ៏តឹងរ៉ឹង និងគួរឱ្យសង្វេគក្នុងការគោរពប្រតិបត្តិតាមនៅថ្ងៃអា   ទិត្យ។ ខ្ញុំចាំថា ភរិយាទី១របស់ខ្ញុំ លីឌា(Lydia)ត្រូវបានគេចាត់ទុកថា ជាអ្នកបែរចេញពីជំនឿដោយសារតែមានម្នាក់បានឃើញគាត់ធ្វើការចាក់អំបោះរបស់នាងនៅថ្ងៃអាទិត្យ។ ខ្ញុំសូមប្រាប់អ្នកថានៅក្នុងរដ្ឋញ៉ូវហ្វោនឡេន (Newfoundland) (ដែលជាផ្នែកមួយនៅភាគខាងកើតនៃប្រទេសកាណាដា) កាលពី៥ ឬ១០ឆ្នាំមុន បុរសល្អៗពួកគេមិនកោរពុកមាត់នៅថ្ងៃអាទិត្យឡើយ។ វាជាការពិត។ ខ្ញុំចង់និយាយថា ពួកគេជាអ្នកទៅព្រះវិហារពេនទីកូស(Pentecostal)ដ៏ល្អ មិនបានកោរពុកមាត់នៅថ្ងៃអាទិត្យឡើយ។ ប្រសិនបើអ្នកបានឱបមនុស្សដែលអ្នកបានស្គាល់នៅល្ងាចថ្ងៃអាទិត្យ អ្នកនឹងទទួលបានក្រដាសគ្រើមតូចមួយ!

មិនអីទេ ធ្វើតាមក៏បាន ឬមិនធ្វើតាមក៏បាន ប៉ុន្តែមិនត្រូវធ្វើឱ្យវាក្លាយទៅជាច្បាប់របស់អ្នកឡើយ។ ខ្ញុំចង់និយាយថា ភាគច្រើននៃការទាំងអស់ទាំងនោះ គឺជាច្បាប់របស់មនុស្សដែលមានការទាក់ទងតិចតួចណាស់ចំពោះបទគម្ពីរ។

«ប៉ុន្ដែបទគម្ពីរចែងថា៖ ថ្ងៃឈប់សម្រាកនៅមាន គឺសម្រាប់ប្រយោជន៍ដល់ប្រជារាស្ដ្ររបស់ព្រះ។ ខ្ញុំប្រាប់អ្នកថា ខ្ញុំមិននិយាយអំពីការគោរពតាមថ្ងៃឈប់សម្រាក ឬការយកថ្ងៃអាទិត្យជាថ្ងៃឈប់សម្រាកឬអ្វីៗទាំងអស់នោះទេ ប៉ុន្ដែនៅតែមានអ្វីមួយនៅទីនោះដែលយើងនឹងខកខានមិនបានប្រតិបតិ្តតាម ប្រសិន បើយើងមិនមានការប្រុងប្រយ័ត្ន។ ជារឿយៗខ្ញុំបាននិយាយថា យើងមិនត្រូវបានតម្រូវឲ្យគោរពតាមតក្រឹត្យវិន័យនៃបទបញ្ជាទី៤នោះទេ តើអ្នកដឹងថាបទបញ្ជាទី៤គឺជាអ្វីទេ? ចូរឲ្យនឹកចាំពីថ្ងៃឈប់សម្រាក ដើម្បីញែកថ្ងៃនោះចេញជាបរិសុទ្ធ ខ្ញុំមិនចង់ផ្លាស់ប្តូរបទគម្ពីរជាមួយនឹងមនុស្សទេ តែប្រសិនបើអ្នកចង់មើលតែបទគម្ពីរមួយ សូមមើលកូឡូស២:១៦។ លោកប៉ូលនិយាយថា៖ «ដូច្នេះ កុំទុកឲ្យអ្នកណានិន្ទាអ្នករាល់គ្នា ពីរឿង....ថ្ងៃឈប់សម្រាកឡើយ»-ដកស្រង់ពីលេខទី៤១១៣ «ថ្វាយបង្គំ និងសម្រាក»។

តើលោកដេរេក បង្រៀនអ្វីខ្លះអំពីពាក្យថាព្រះត្រីឯក?

លោកដេរេក មានប្រសាសន៍អំពីពាក្យថាព្រះត្រីឯក (Trinity): «នៅក្នុងលោកុប្បត្តិ ១:២៦ យើងត្រូវប្រឈមមុខនឹងរួមបញ្ចូលគ្នានៃឯកវចនៈ និងពហុវចនៈនៅក្នុងសេចក្ដីយោងទៅព្រះជាម្ចាស់ថា៖

«បន្ទាប់មកព្រះជាម្ចាស់មានបន្ទូលថា ចូរយើងបង្កើតមនុស្សតាមរូបរបស់យើង ឲ្យមានភាពដូចយើង»។

កិរិយាស័ព្ទនដែលបាននិយាយនេះគឺជាឯកវចនៈនៅក្នុងទម្រង់សព្វនាម យើង និង របស់យើង នោះគឺពហុវចនៈ។ «ការរួមបញ្ចូលគ្នានៃឯកវចនៈ និងពហុវចនៈនៅក្នុងសេចក្ដីយោងទៅកាន់ព្រះជាម្ចាស់នេះបានកើតឡើងនៅក្នុងអត្ថបទផ្សេងទៀតនៃបទគម្ពីរ។ ព្យាការីអេសាយ បានឃើញក្នុងនិមិត្តនៃព្រះអម្ចាស់នៅលើបល្ល័ង្ករបស់ទ្រង់ ហើយបានឮទ្រង់មានបន្ទូលថា តើអញនឹងចាត់អ្នកណាឲ្យទៅ តើនរណានឹងនាំពាក្យរបស់យើង? (អេសាយ 6: 8) ។  ពាក្យថា «អញ» មានន័យថា បុគ្គលម្នាក់កំពុងនិយាយប៉ុន្តែពាក្យថា «យើង» បង្ហាញថា ទ្រង់និយាយជំនួសឲ្យបុគ្គលច្រើនជាងមួយ។ ក្នុងព្រះគម្ពីរវិវរណៈដែលកំពុងតែមានដំណើរការនោះគឺ មានអង្គបុគ្គលបីអង្គដាច់ពីគ្នា ដែលទាំងបីអង្គនោះគឺព្រះតែមួយគឺព្រះដ៏ជាព្រះវរបិតា ព្រះដ៏ជាព្រះរាជបុត្រា និងព្រះដ៏ជាព្រះវិញ្ញាណបរិសុទ្ធ។ អង្គទីមួយនៃបុគ្គលទាំងបីនោះ បានសំដៅទៅបុគ្គលមួយអង្គក្នុងព្រះគម្ពីរគឺព្រះវិញ្ញាណ «ព្រះវិញ្ញាណនៃព្រះកំពុងតែរេរាពីលើផ្ទៃទឹក» (លោកុប្បត្តិ 1: 2, NASB) ។

យើងមិនដែលអាចពន្យល់ឲ្យអស់សេចក្តីពីព្រះបានទេ ប៉ុន្ដែទ្រង់បានប្រទានដល់យើងនៅក្នុងពិភពលោកដែលទ្រង់បានបង្កើតជាមួយនឹងប្រស្នាជាច្រើនដែលបង្ហាញពីអង្គទ្រង់។ មួយក្នុងចំណោមទាំងនេះគឺជា ពន្លឺ។ ពន្លឺគឺជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃដែលយើងមិនបានគិតច្រើនពីវា។ នៅក្នុងបាតុភូតតែមួយនេះយើងយល់ពីភាពច្រើនយ៉ាងក្នុងទម្រង់យ៉ាងហោចណាស់ពីរ»។ ពន្លឺត្រូវបានបែងចែកជាទៀងទាត់ទៅក្នុងពណ៌ចម្បងបីគឺពណ៌ខៀវ លឿង និងក្រហម។ ជាថ្មីម្តងទៀតនៅក្នុងឥន្ធនូ ពន្លឺមាន៧ពណ៌ គឺពណ៌ខៀវខ្ចី ស្វាយ ខៀវ បៃតង ពណ៌លឿង ពណ៌ទឹកក្រូច ពណ៌ក្រហម។ ដូច្នេះនៅក្នុងការរួបរួមនៃពន្លឺមានពណ៌ត្រៃឯកចម្បង និងភាពចម្រុះពណ៌ទាំងប្រាំពីរនៃឥន្ធនូ។ នៅក្នុងគម្ពីរទាំងមូល លេខ(ចំនួន)ប្រាំពីរគឺជាចំនួនដែលជាប់ទាក់ទងយ៉ាងពិសេសជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធ។ វិវរណៈ៤:៥ និយាយអំពី     «ព្រះវិញ្ញាណទាំង៧» ។ នៅក្នុងអេសាយ១១:១-២ ហោរាអេសាយបានបង្ហាញពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធនឹងញែកព្រះយេស៊ូធ្វើជាព្រះមែស្ស៊ី (សេ្តចដែលត្រូវបានព្រះជាម្ចាស់ចាក់ប្រេងតាំង) និងរៀបរាប់នូវ៧ចំណុចផ្សេងគ្នានៃព្រះវិញ្ញាណបរិសុទ្ធ៖ ព្រះវិញ្ញាណនៃព្រះយេហូវ៉ា (ព្រះវិញ្ញាណដែលនិយាយនៅក្នុងសព្វនាមបុរសទី១គឺជាព្រះជាម្ចាស់) គឺជាព្រះ‌វិញ្ញាណនៃប្រាជ្ញា និងយោបល់ ជាព្រះ‌វិញ្ញាណនៃគំនិតវាង‌វៃ និងឫទ្ធា‌នុភាព ជាព្រះ‌វិញ្ញាណនៃសេចក្ដីចេះដឹង និងសេចក្ដីកោត‌ខ្លាចដល់ព្រះ‌យេហូវ៉ា។ 

វាជាការសំខាន់ណាស់ ដែលសូម្បីតែព្រះយេស៊ូគ្រិស្តផ្ទាល់ សេចក្តីចេះដឹងត្រូវតែមានតុល្យភាពជាមួយនឹងសេចក្តីកោតខ្លចដល់ព្រះយេហូវ៉ា។ បើមិនដូច្នោះទេ ចំណេះដឹងតែឯង អាចក្លាយទៅជាប្រភពនៃ    អំនួត។ «ចំណេះដឹងរមែងនាំឱ្យអួតបំប៉ោង» ១កូរិនថូស៨:១។

នៅក្នុងកិច្ចការ១៣:២ព្រះវិញ្ញាណបរិសុទ្ធត្រូវបានបង្ហាញយ៉ាងច្បាស់ថាជាអង្គព្រះជាម្ចាស់។ មានព្រះបន្ទូលទៅកាន់ក្រុមជំនុំ ជាអ្នកដែលជឿលើព្រះនាមព្រះគ្រិស្ដនៅក្រុងអន់ទីយ៉ូកថា៖«ចូរញែកបារណា‌បាស និងសូលចេញដោយឡែក ដ្បិតយើងបានហៅអ្នកទាំងពីរមក ឲ្យបំពេញកិច្ចការដែលយើងនឹងដាក់ឲ្យធ្វើ»។ ច្បាស់ណាស់ ព្រះវិញ្ញាណដែលកំពុងមានព្រះបន្ទូលនៅទីនេះនោក្នុងសព្វនាមបុរសទី១គឺជាព្រះជាម្ចាស់» ដកស្រង់ពីលេខទី B៤៤ តើនរណាគឺជាព្រះវិញ្ញាណបរិសុទ្ធ?

លោកដេរកក៏បានមានប្រសាសន៍ផងដែរថា៖ «ពាក្យថាព្រះត្រៃឯកមិនមានក្នុងបទគម្ពីរទេ។ ខ្ញុំចូលចិត្តនិយាយថា៖ «ព្រះជាម្ចាស់(ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ)Godhead» ឬ «ព្រះបីអង្គរួមមកជាព្រះជាម្ចាស់តែមួយ(triunity of Godhead)» ដែលក្នុងនោះមានបុគ្គលបីអង្គ ប៉ុន្តែគឺជាព្រះជាម្ចាស់តែមួយ។ ខ្ញុំមិនមានបញ្ហាអ្វីទេ។ ខ្ញុំមិនដឹងថាតើមនុស្សម្នាផ្សេងទៀតគិតថាយ៉ាងម៉េចនោះទេ។ ខ្ញុំស៊ាំហើយចំពោះសំណួរនេះ ហើយនោះជារបៀបដែលត្រូវឆ្លើយ។ វាអាចគួរតែមានអ្វីផ្សេងពីនេះ ប៉ុន្តែវាមិនមែនជាចម្លើយទេ។ ខ្ញុំរកឃើញពីសេចក្តីពិតនេះចេញពីព្រះគម្ពីរតាំងពីខដំបូងនៃគម្ពីរលោកុប្បត្ដិ»។-ដកស្រង់ពីលេខទី១១០២ ហេព្រើរ១:១-១៤។

តើអ្នករៀបចំសន្និសីទឬទេ?

សន្និសីទត្រូវបានធ្វើឡើងនៅក្នុងប្រទេសមួយចំនួន។ ថ្វីបើការិយាល័យទាំងអស់មិនបានរៀបចំសន្និសីទរបស់ខ្លួនក៏ដោយ ក៏យើងបានរៀបចំឲ្យមានការចូលរួមដោយមានព្រះវិហារ និងបេសកកម្មផ្សេងៗ ក្នុងតំបន់ដែរ។

តើលោកដេរេក ធ្លាប់សរសេរអត្ថបទអត្ថាធិប្បាយឬបកប្រែព្រះគម្ពីរទេ?

ទេ! គាត់មិនបានធ្វើទេ។ ម្តងម្កាលក្នុងសេចក្តីអធិប្បាយរបស់គាត់ ទប្បីលោកដេរេក មានការនិយាយលែងសើចខ្លះៗ សំដៅទៅលើ « កំណែថ្មី ព្រីនស៍ » The Prince Version នៃព្រះគម្ពីរក៏ដោយ។ ដោយហេតុនេះ គាត់មិនបានធ្វើការសំដៅទៅលើកការបកប្រែដើម្បីបោះពុម្ពគម្ពីរថ្មីនោះទេ។ គាត់ចង់មានន័យថាគាត់បានរៀនភាសាក្រិចយ៉ាងល្អ (បានសិក្សានៅអ៊ីតុន និងខេមប្រីដតាំងពីគាត់មានអាយុ 10 ឆ្នាំ) ហើយគាត់ក៏បានទទួលការបណ្តុះបណ្តាលយ៉ាងហ្មត់ចត់ជាភាសាហេព្រើដែរ (បានសិក្សានៅសាកលវិទ្យាល័យហេព្រើនៅក្រុងយេរូសាឡឹម)គាត់ត្រូវបានគេផ្តល់នូវការវាយតម្លៃចំពោះការអប់រំថាមានកំរិតដ៏ល្អបំផុត ដែលស្គាល់ពីអត្ថន័យពិត និងការកាត់ស្រាយជាក់លាក់ហើយត្រឹមត្រូវ។ ជាការពិតមួយលោកដេរេក ត្រូវបានគេវាយតំលៃថា មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្រៀនភាសាក្រិកនៅសាកលវិទ្យាល័យ។ ទស្បីលោកដេរេក មិនបានសរសេរអត្ថាធិប្បាយក៏ដោយ ក៏លោកបានបង្រៀនមេរៀនពីរពីខមួយទៅខមួយជាបន្តបន្ទាប់គ្នា ដោយក្នុងនោះមានមួយនៅក្នុងសៀវភៅរ៉ូមដែលមានឈ្មោះថា «ការធ្វើធម្មយាត្រារ៉ូម៉ាំង» និងមួយទៀតនៅក្នុងសៀវភៅហេព្រើរដែលមានចំណងជើងថា «ព្រះបន្ទូលចុងក្រោយរបស់ព្រះ»។

តើអ្វីជាសេចក្តីថ្លែងការណ៍នៃជំនឿរបស់អ្នក?

សូមអានសេចក្តីថ្លែងការណ៍នៃជំនឿរបស់យើង។

How do you work in other countries?

សព្វថ្ងៃនេះ ព័ន្ធកិច្ច ដេរេ ព្រីនស៍ មានការិយាល័យជាតិចំនួន 13 នៅទូទាំងពិភពលោកដែលមានអ្នកចូលរួមច្រើនជាង 45នាក់ ដែលធ្វើការក្នុង 100 ភាសា។ ការិយាល័យទាំងនេះ និងការឈោងចាប់ដោយយកសម្ភារៈរបស់លោកដេរេក ដាក់នៅក្នុងគ្រប់ប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនទាំងអស់ ដូចជា៖ បោះពុម្ពជាសៀវភៅ អូឌីយ៉ូ វីដេអូ និងតាមវិទ្យុ ហើយបកប្រែវាទៅជាភាសាគោលរបស់ពួកគេផ្ទាល់។

តំបន់សំខាន់ៗ នៃការផ្សព្វផ្សាយគឺប្រទេសរុស្ស៊ី និង អតីតសាធារណរដ្ឋសូវៀត ចិន អ៊ឺរ៉ុបខាងកើត      កាហ្សាក់ស្ថាន មជ្ឈឹមបូព៌ា ឥណ្ឌា អាហ្រ្វិក និងអ៊ីស្រាអែល។ ព័ន្ធកិច្ចរបស់ដេរេក ព្រីនស៍មិនដែលអស់ស្តង់គត់នោះទេ។ នៅពេលដែលសៀវភៅមួយត្រូវបានបញ្ចប់ វាត្រូវបានដាក់តម្កល់នៅក្នុងការិយាល័យអន្ដរជាតិរបស់យើងដើម្បីផ្សព្វផ្សាយសម្រាប់ការបកប្រែ និងការចែកចាយ។ សៀវភៅថ្មីមួយនឹងប៉ះពាល់ដល់ជីវិតមនុស្សរាប់សែននាក់។

តើអ្នកដាំក្រុមជំនុំទេ?

ក្នុងនាមជាព័ន្ធកិច្ចមួយ យើងមិនបង្កើតព្រះវិហារ ឬសាលារៀនព្រះគម្ពីរទេ។ យើងត្រូវបានហៅឲ្យធ្វើការជាមួយអ្នកដឹកនាំជនជាតិដើមភាគតិចក្នុងតំបន់នៅសហគមន៍ ហើយដើម្បីចូលរួមជាមួយ និងគាំទ្រពួកគេក្នុងការផ្សាយដំណឹងល្អ ភាពជាសិស្ស និងការរីកចម្រើនក្នុងក្រុមជំនុំ។ លោកដេរេក គឺជាបេសកជនដែលមានដួងចិត្ត។ គ្រប់ទីកន្លែងដែលគាត់បានទៅនោះវាគឺជាបំណងប្រាថ្នារបស់គាត់ដើម្បីបម្រើដល់ពួកជំនុំនៅក្នុងប្រទេសនោះ។ ហើយនោះគឺជាអាកប្បកិរិយារបស់យើងនៅសព្វថ្ងៃនេះ។

សេចក្តីថ្លែងការណ៍បេសកកម្មរបស់យើងមានការផ្លាស់ប្តូរពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្តែ រឿមួយនេះគឺនៅតែមាន - គោលបំណងរបស់យើងគឺដើម្បីឈោងចាប់នៅកន្លែងដែលគ្មានអ្នកទៅដល់ និងបង្រៀនដល់អ្នកដែលមិនធ្លាប់បានរៀន។ ភាគច្រើននៃសម្ភារៈដែលយើងផលិតត្រូវបានផ្តល់ឱ្យដើម្បីធ្វើវា។ សម្ភារៈភាគច្រើនទាំងអស់ដែលយើងផលិតនេះ គឺដើម្បីធ្វើរឿងទាំងនេះ។

តើខ្ញុំគួរចំណាយពេលសិក្សារាងរាល់សប្តាហ៍យូរប៉ុណ្ណា?

នេះនឹងប្រែប្រួលអាស្រ័យលើចំនុចមួយចំនួនដែលមាន ឧទាហរណ៍ដូចជា របៀបដែលអ្នកអានលឿន។ មាន 52 មេរៀន បើអ្នកបញ្ចប់មួយមេរៀនក្នុងមួយសប្តាហ៍ នោះអ្នកនឹងបញ្ចប់វគ្គសិក្សាក្នុងរយះពេលមួយឆ្នាំ ប៉ុន្តែ សូមចងចាំថា មានសប្តាហ៍ខ្លះៗ ដែលអ្នកនឹងត្រូវធ្វើការប្រឡងផងដែរ។ អ្វីដែលសំខាន់បំផុតនោះគឺត្រូវធ្វើការសិក្សាឲ្យបានទៀងទាត់។ សម្រាប់សិស្សមួយចំនួន អាចនឹងសិក្សាមួយសប្តាហ៍ពីរម៉ោង ខណៈដែលអ្នកផ្សេងអាចចំណាយពេលកន្លះម៉ោងក្នុងមួយថ្ងៃ ឬ សូម្បីតែពាក់កណ្តាលម៉ោងនៅពេលថ្ងៃ និងពាក់កណ្តាលម៉ោងទៀតនៅពេលយប់។ អ្នកត្រូវស្វែងរកអ្វីដែលសមនឹងអ្នកបំផុត។ ប្រសិនបើអ្នកមិនបានសិក្សាជាទៀងទាត់អ្នកអាចភ្លេចនូវអ្វីដែលអ្នកបានរៀននៅក្នុងមេរៀនមុន។

តើអ្នកមានសិស្សប៉ុន្មានអ្នក?

នៅពេលបច្ចុប្បន្នយើងមានសិស្សដែលសកម្មប្រមាណជា ៣៥០ មកពីគ្រប់ប្រទេសទូរទាំងពិភពលោក។ ទាំងនេះរួមបញ្ចូលមនុស្សដែលរស់នៅគ្រប់ស្រទាប់ទាំងអស់ ទាំងគ្រូគង្វាល និង អ្នលទោស។  

តើអ្វីដែលជាផ្នែកពិបាកបំផុតក្នុងវគ្គសិក្សានេះ?

សិស្សភាគច្រើនមានការងាយស្រួលជាមយយវគ្គសិក្សាដុំទី ១ ប៉ុន្តែ ត្រូវតែខំប្រឹងខ្លាំងជាមួយដុំទី ២ ។ ភីភី២ PP2 គឺប្រហែលជាផ្នែកមួយដែលពិបាកខ្លាំងជាងគេ ពីព្រោះវាជាមេរៀនដែលវែង ហើយវាមានកិច្ចការពិសេសពីរដែលភ្ជាប់មកជាមួយវា។ មុខវិជ្ជាដែលបានបង្រៀននៅក្នុងដុំទី 3 កម្រត្រូវបានបង្រៀននៅក្នុងព្រះវិហារណាស់ ហេតុដូច្នេះហើយវាជាវគ្គសិក្សាដ៏គួរឲ្យចាប់អារម្មណ៍បណ្តាលឲ្យនិស្សិតត្រូវបង្កើនល្បឿនក្នុងការសិក្សា។ តើអ្នកគិតថា វគ្គសិក្សាដ៏ពិបាកបំផុតគឺជាអ្វី? សូមឲ្យយើងបានឮពីអ្នក!

តើការបកប្រែរបស់ព្រះគម្ពីរមួយណាដែលអ្នកណែនាំឲ្យប្រើក្នុងវគ្គនេះ?

ដេរេក ព្រីនស៍ បានប្រើ NKJ ប៉ុន្តែ ក៏ប្រែប្រួលវាសម្រាប់ KJ, NIV និង NAS ។ ប្រសិនបើខ្ញុំត្រូវជ្រើសរើសវាគឺជា NIV ឬ NKJ ភាគច្រើនសិស្សប្រើ NIV ។

ខ្ញុំជាអ្នកអានយឺត តើមានកាសែតជាមួយមេរៀននេះទេ?

បាទមានអូឌីយ៉ូ វីដេអូ ស៊ីឌី និង ឌីវីឌីទាំងអស់នេះអាចបញ្ចុះបាន ២៥% ចំពោះសិស្ស ហើយអាចបញ្ជាទិញតាមទូរស័ព្ទ ឬលក់តាមអ៊ីនធឺរណែត។ ទោះជាយ៉ាងណា គួរតែត្រូវបានកត់សម្គាល់ថា សារទាំងនេះមិនចូលទៅក្នុងមាតិកាស៊ីជម្រៅដូចគ្នានឹងសៀវភៅទេ។

ខ្ញុំមានការចម្ងល់អំពីរបៀបដែលដុំមេរៀនត្រូវបានបញ្ជូន។ ខ្ញុំមានន័យថា បើខ្ញុំត្រូវចុះឈ្មោះហើយបង់ប្រាក់ប្រចាំខែតើដុំមេរៀនទាំង 3 មកជាមួយគ្នាឬក៏ពួកគេត្រូវបានផ្ញើចេញក្រោយពេលមួយៗត្រូវបានបញ្ចប់?

នៅពេលអ្នកចុះឈ្មោះ អ្នកត្រូវបានបញ្ជូនដុំមេរៀនដំបូងមុន។ ឆ្ពោះទៅដល់ចុងបញ្ចប់នៃដុំនេះគឺជាការធ្វើសំណុំបែបបទសម្រាប់ដុំទី 2 ពេលដែលអ្នកបានបញ្ចប់ ហើយផ្ញើមកយើងនៅពេលអ្នកឈានដល់ចំណុចនោះនៅក្នុងការសិក្សារបស់អ្នក។ បន្ទាប់មកអ្នកនឹងត្រូវបានបញ្ជូនដុំទី 2 ។ ដំណើរការដូចគ្នានេះត្រូវបានអនុវត្តទៅដុំទី 3 ដែរ។

តើក្រដាសការប្រឡងត្រូវបានផ្ញើជាមួយនឹងវគ្គសិក្សានៅពេលចាប់ផ្តើម ឬត្រូវបានផ្ញើចេញនៅពេលផ្សេងពីគ្នា?

ក្រដាសការប្រឡងត្រូវបានបញ្ចូលក្នុងគ្រប់ដុំមេរៀន នៅពេលដែលអ្នកបានបំពេញបញ្ចប់ក្រដាសការប្រលងភ្លាម អ្នកត្រូវផ្ញើសន្លឹកចម្លើយត្រឡប់មកវិញដើម្បីទទួលបានការដាក់ពិន្ទុ។